បេក្ខនារីវ័យក្មេងកែវ ចាន់ដាលីន ស្រែកម៉ាអែមហ្មង…(មានវីដេអូ)

ក្រោយ​ឆ្លងកាត់​វគ្គ​ជម្រុះ​ជាច្រើនសប្តាហ៍រួចមក ជាពិសេស​វគ្គ​ The Six Chairs Challenge កាលពី​សប្តាហ៍​មុន មកដល់ពេលនេះ មាន​បេក្ខជន​សរុប​២៤​នាក់​ប៉ុណ្ណោះ អាច​បន្តដំណើរ​ទៅមុខទៀត​បាន។ នៅ​វគ្គ​បន្ទាប់​នេះ គឺជា​វគ្គ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ គឺ​វគ្គ The Judge House ដែល​តម្រូវ​ឲ្យ​បេក្ខជន​ទាំងអស់​ប្រកួត​ចម្រៀង​នៅផ្ទះ​របស់​គណៈកម្មការ ហើយ​បេក្ខជន​ចំនួន​៨​រូប​នឹងត្រូវ​ធ្វើការ​ជម្រុះ​ចេញ។ ដោយឡែក អ្វីដែល​កាន់តែ​ពិសេស​ខុសពី​វគ្គ​មុន​របស់​កម្មវិធី​ដ៏​ល្បី X-Factor Cambodia មាន​តារា​កិត្តិយស​ចំនួន​៤​រូប នឹង​អញ្ជើញ​មក​ចូលរួម​ចែករំលែក​ការយល់ឃើញ​ចំពោះ​បេក្ខជន និង​ធ្វើការ​លើកទឹកចិត្ត​ដល់​បេក្ខជន​ផងដែរ។

ដោយឡែកងាកមកចាប់អារម្មណ៍ក្រុមរបស់លោកណុប​ បាយ៉ារិទ្ធិ ដែលមានអ្នកនាង សុគន្ធ នីសា ជាតារាកិត្តិយស បេក្ខជនដែលមកបង្ហាញសមត្ថភាពនេះ គឺបេក្ខភាព វ័យក្មេង កែវ ចាន់ដាលីន ដោយលើកយកបទ”You Better Stop” មកធ្វើការបកស្រាយ ក្នុងនោះផងដែរជាមួយសមត្ថភាពសំលេងដ៏ពិរោះ និងអាចបកស្រាយបទលាយភាសាបរទេសបានយ៉ាងរលូនទៀតនោះ ធ្វើឲ្យគណៈកម្មការ លោក ណុប​ បាយ៉ារិទ្ធិ និងអ្នកនាង សុគន្ធ នីសា ពេញចិត្តជាខ្លាំង ជាលទ្ធផលបានជាប់ឈានទៅវគ្គLive Show បន្តទៀត។

Add a Comment

Your email address will not be published. Required fields are marked *