តារាចម្រៀង ធែល ថៃ លាន់មាត់សរសើរប្រពន្ធប្អូនប្រុសថៅកែហង្សមាស….

តារាចម្រៀងល្បីប្រចាំផលិតកម្មហង្សមាសអ្នកនាង ឱក សុគន្ធកញ្ញា ក្រោយបង្ហើបពីដំណឹងពពោះកូនដំបូង ត្រូវបានមហាជន និងអ្នកគាំទ្រសង្កេតឃើញថារូបនាងហាក់មានសុខភាពនៅតែរឹងមាំ ហើយសម្រស់កាន់តែស្រស់ស្អាតទ្វេដង ទោះបីជានាងពពោះច្រើនខែក៏ដោយ។

ក្នុងនោះផងដែរ នៅលើគណនីផ្ទាល់ខ្លួនរបស់ម្ចាស់ពានThe Voice Cambodia រដូវកាលទី២លោក ធែល ថៃ អតីតកូនក្រុមរបស់ ឱក សុគន្ធកញ្ញា នោះ បានសរសេររៀបរាប់ស្ងើចសរសើរមិនដាច់ពីមាត់លើសម្រស់ដ៏ស្រស់ស្អាតរបស់អតីតគ្រូបង្វឹកខ្លួនយ៉ាងភ្ញាក់ផ្អើលថា «ពោះកាន់តែធំហើយ តែសម្រស់វិញនៅតែស្រស់ស្អាតណាស់ idol in my Heart »៕

Add a Comment

Your email address will not be published. Required fields are marked *