ខំប្រឹងបន្តទៀត!ឪពុកទៅចោល ម្ដាយជំពាក់គេច្រើន ទើបប្រឹងររៀនរហូតដល់ថ្ងៃនេះ

គ្រប់គ្នាពិតជា​បាន​ឃើញ​ហើយ នូវ​វីដេអូ​យុវជន​ខ្មែរ​​ម្នាក់​ឡើង​លេង​កម្មវិធី​បង្ហាញ​សមត្ថភាព​របស់​ប្រទេស​ថៃ រហូត​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​ប្រវត្តិ​ជីវិត​របស់​យុវជន​វ័យ ២២​ឆ្នាំ​រូប​នេះ ឃើញ​ថា​​កម្សត់​ខ្លាំង ឪពុក​ម្ដាយ​លែង​លះ​គ្នា ធ្លាក់​ខ្លួន​ក្រ ទើប​ប្រឹង​តស៊ូ​រៀន។

បើ​តាម​ការ​រៀប​រាប់​របស់​យុវជន ហុង ភារិន បាន​ឱ្យ​ដឹង​ថា ឪពុក​ម្ដាយ​របស់​គេ បាន​លែង​លះ​គ្នា​តាំង​ពី​រូប​គេ​មាន​អាយុ ១១​ឆ្នាំ។ ក្រោយ​មក គេ​បាន​រស់នៅ​ជាមួយ​ម្ដាយ ដែល​ដើរ​តួ​ជា​ឪពុក​ផង ម្ដាយ​ផង។ ប៉ុន្តែ​ស្ថានភាព​ជីវិត​ពេល​នោះ គឺ​លំបាក​ខ្លាំង​ណាស់ សូម្បី​អាហារ​ទទួល​ទាន​ក៏​គ្មាន​ផង។ ពេល​ខ្លះ នំប៉័ង​មួយ​ដើម គេ​បាន​ទុក​ហូប ៣​ថ្ងៃ​ឯណោះ។

ដោយសារ​តែ​ជីវិត​លំបាក​បែប​នោះ​ហើយ ទើប​រូប​គេ​ប្រឹង​ប្រែង​រៀន​សូត្រ។ ចំណង់​ចំណូល​ចិត្ត​របស់ ភារិន គឺ​ការ​អាន ហើយ​អាន​ភាគ​ច្រើន សៀវភៅ​ដែល​បង្ហាញ​ពី​វិធីសាស្ត្រ​នៃ​ការ​ចងចាំ និង​បង្កើន​សមត្ថភាព​ខួរ​ក្បាល។ ក្រោយ​មក រូប​គេ​ក៏​មាន​ភ័ព្វ​សំណាង បាន​ជាប់​អាហារូបករណ៍ ទៅ​រៀន​នៅ​ប្រទេស​ថៃ​រហូត​ដល់​សព្វ​ថ្ងៃ ហើយ​ជាប់​ជា​និស្សិត​ឆ្នើម​ទៀត​ផង។

Add a Comment

Your email address will not be published. Required fields are marked *