កូនខ្មែរ ៣ រូប ធ្វើឱ្យពិភពលោកកោតស្ងប់ស្ងែង

ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា​កូនខ្មែរ​ ​៣​ ​រូប​ ​បាន​បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​ផ្សេង​ៗ​ពីគ្នា​ធ្វើ​អោយមនុស្ស​ស្ទើរ​ទូទាំង​សាកលលោក​កោ​ត​ស្ងប់​ស្ងែង​បំផុត​ ​និង​ ​ធ្វើ​ឱ្យ​ពិភពលោក​ស្គាល់​កម្ពុជា​កាន់តែ​ច្បាស់​ ​។​ ​កូនខ្មែរ​ទាំង​ ​៣​ ​រូប​នោះ​មាន​ដូចជា​ ​៖​ ​

​១​.​ ​និស្សិត​ ​ហុង​ ​ភារិ​ន​ ​​និស្សិត​អាហារ​រូបករណ៍​ ​ហុង​ ​ភារិ​ន​ ​កំពុង​សិក្សា​នៅ​ឯ​សាកល​វិទ្យាល័យ​ ​រ៉ា​ឆា​ផា​ត់​ឆៃ​យ៉ា​ភូមិ​ ​ប្រទេស​ថៃ​ ​។​ ​យុវជន​វ័យ​ ​២២​ ​ឆ្នាំ​រូប​នេះ​ ​បាន​ចូលរួម​លេង​ ​និង​ ​បង្ហាញ​សមត្ថភាព​ពិសេស​ទាក់ទង​ទៅ​នឹង​ការ​ចងចាំ​តួលេខ​ ​រូបភាព​ ​ក៏ដូចជា​ថ្ងៃខែ​នៅ​លើ​ប្រតិទិន​ ​ក្នុង​កម្មវិធី​ដ៏​ល្បី​មួយ​ក្នុង​ប្រទេស​ថៃ​ ​​Super​ ​100​ ​ដោយ​រូបគេ​បាន​សាង​ភាព​ភាព​ភ្ញាក់ផ្អើល​ ​និង​ ​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ​រហូត​មានការ​កោតសរសើរ​មិន​ដាច់​ពី​មាត់​នូវ​សមត្ថភាព​ក៏​កម្រ​រក​មាន​នេះ​ ​។​

​យុវជន​ ​ហុង​ ​ភារិ​ន​ ​កំពុងតែ​ល្បី​ខ្លាំង​មិនថា​នៅក្នុង​ស្រុក​ ​និង​ ​នៅ​ប្រទេស​ថៃ​ឡើយ​ ​សូម្បីតែ​បណ្តា​ប្រទេស​ជាច្រើន​ទៀត​ ​ក៏​កំពុង​ល្បី​ ​និង​ ​ចាប់អារម្មណ៍​លើ​សមត្ថភាព​ពិសេស​របស់​យុវជន​ ​ហុង​ ​ភារិ​ន​ ​នេះ​ផង​ដែរ​ ​រហូត​ត្រូវ​បាន​គេ​សារព័ត៌មាន​ចុះ​ព្រោងព្រាត​ ​។​ ​អ្វី​ដែល​ពិសេស​នោះ​ ​យុវជន​ ​ហុង​ ​ភារិ​ន​ ​ថែមទាំង​បាន​ទទួលការ​ដាក់​រហស្សនាម​ថា​ ​អច្ឆរិយ​ ​កម្ពុជា​ ​ភារិ​ន​ ​ទៀតផង​ ​។​

​រូបគេ​ក៏​ជាប់​ជា​និស្សិត​ឆ្នើម​ប្រចាំ​ដេ​ប៉ាតេ​ម៉ង់​វិទ្យាសាស្រ្ត​ ​និង​ ​នយោបាយ​ផ្នែកការ​សិក្សា​ដោយ​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការសិក្សា​រយៈពេល​ ​៤​ ​ឆ្នាំ​ ​កន្លងមក​ ​ដោយ​ទទួល​បាន​លិខិត​សរសើរ​ពី​នាយក​សាកល​វិទ្យាល័យ​ ​រ៉ា​ឆា​ផា​ត់​ឆៃ​យ៉ា​ភូមិ​ ​ផ្ទាល់​ទៀតផង​ ​។​ ​

២​.​ ​កុមារា​ ​សាលិ​ ដោយឡែក​កាល​ពី​ថ្មី​ៗ​នេះ​ ​កុមារា​ ​សាលិ​ ​ជា​អតីត​ក្មេង​លក់​វត្ថុ​អានុ​ស្សា​វរីយ៍​នៅ​ទឹកដី​អង្គរ​ ​បាន​ធ្វើ​ឱ្យ​ភិ​ពលោ​ក​ភ្ញាក់ផ្អើល​ជាថ្មី​ម្ដងទៀត​ ​ក្រោយពី​បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​នៅ​ស្ថានីយ​ទូរទស្សន៍​មួយ​ ​នៅ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​ ​។​ ​នៅក្នុង​កម្មវិធី​ទូរទស្សន៍​នោះ​ ​សាលិ​ ​បាន​បង្ហាញ​សមត្ថភាព​និយាយ​ភាសាបរទេស​ជាច្រើន​ភាសា​គ្មាន​ទាក់​ ​ព្រមទាំង​បកស្រាយ​បទចម្រៀង​ជា​ភាសា​ចិន​បាន​យ៉ាង​ល្អ​ ​ធ្វើ​ឱ្យ​ទស្សនិកជន​ស្រែក​ហ៊ោកងរំពង​ពេញ​ឆាក​ ​សូម្បីតែ​ពិធីករ​សរសើរ​មិន​ដាច់​ពី​មាត់​ ​។​ ​

នេះ​ជា​មោទកភាព​ជាតិខ្មែរ​ទាំងមូល​ដែល​កុមារ​មួយ​រូប​ចេញពី​ត្រកូល​ក្រខ្សត់​ ​បាន​កែប្រែ​វាសនា​របស់​ខ្លួន​ ​រហូត​បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ក្រៅប្រទេស​ ​ព្រមទាំង​មាន​សមត្ថភាព​ពិសេស​កម្រមាន​ ​។​

​៣​.​ ​កីឡាករ​ ​ប៉ាល់​ ​ជីវ័ន​ ការប្រកួត​កីឡា​តេ​ក្វាន់​ដូ​ ​ITF​ ​ជ្រើសរើស​ជើងឯក​ពិភពលោក​ ​World​ ​Taekwon​ ​do​ ​ITF​ ​Championship​ ​នៅ​ប្រទេស​ប៊ុលហ្គារី​ ​ទើបតែ​បើក​ជា​ផ្លូវការ​ ​នា​ថ្ងៃទី​ ​២៦​ ​សីហា​ ​២០១៩​ ​ហើយ​កម្ពុជា​ ​បាន​សម្ភោ​ធ​មេដាយមាស​ ​១​ ​មុនគេ​ ​បាត់​ទៅ​ហើយ​ ​ដោយ​ ​កីឡាករ​ ​ប៉ាល់​ ​ជីវ័ន​ ​របស់​កម្ពុជា​ ​។​ ​មេដាយមាស១​ ​គ្រឿង​ ​ជូន​កម្ពុជា​នេះ​ ​បាន​ឈ្នះ​លើ​វិញ្ញា​សារ​សម្តែង​មេ​គុន​ ​កម្រិត​ខ្សែក្រវាត់​ខ្មៅ​ ​៥​ ​ដាន់​ ​។​ ​អ្វី​ដែល​រឹតតែ​ពិសេស​ ​នេះ​ចាត់ទុកថា​គឺជា​មេដាយ​ដំបូង​របស់​កម្ពុជា​ ​សម្រាប់​កម្មវិធី​នេះ​ ​ហើយ​បាន​នាំមក​នូវ​កិត្តិយស​ដ៏​ត្រ​ចៈ​ត្រចង់​ជូន​ជនជាតិ​កម្ពុជា​ទាំងមូល​ ​​

Add a Comment

Your email address will not be published. Required fields are marked *